ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រហើនមែន! ល្មើសបំរាម លួចចេញទៅផឹកស៊ី ហើយស្រវឹងរករឿង រកវា.យមេភូមិថែមទៀត ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ (មានវីដេអូ)

    BY Khmernote Media April 23, 2021
    ព្រហើនមែន! ល្មើសបំរាម លួចចេញទៅផឹកស៊ី ហើយស្រវឹងរករឿង រកវា.យមេភូមិថែមទៀត ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ (មានវីដេអូ)

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបកស្រាយជូនសាធារណជន មេត្តាជ្រាប នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

    បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។ អាស្រ័យដូចនេះ សូមសាធារណជន ពិសេស តាមបណ្តាសារព័ត៌មាន សូមជ្រាប និង សូមកុំផ្សព្វផ្សាយអ្វីលើសពីនេះ។ សូមអរគុណ!

    Share This Post: