ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺ ខៀវ ដាឡៃ ក្នុងនោះមានក្មេងអាយុ១៨ខែម្នាក់ទៀតផង

    BY Khmernote Media April 24, 2021
    រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺ ខៀវ ដាឡៃ ក្នុងនោះមានក្មេងអាយុ១៨ខែម្នាក់ទៀតផង

    ខេត្តកំពង់ចាម៖​ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ក្នុងនោះមានឈ្មោះដូចខាងក្រោម៖

    ទី១.ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាបងស្រីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ។

    ទី២.ឈ្មោះ ខៀវ ឈានម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ។

    ទី៣.ឈ្មោះ ខៀវ ម៉េងស្រូយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ។

    ទី៤.ឈ្មោះ ហោ គឹមលន ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជាម្ដាយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ។

    ទី៥.ឈ្មោះ ខុំ សុខខេង ភេទស្រី អាយុ ១៨ខែ ត្រូវជាកូនអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ។

    នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺទាំង ០៥នាក់ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័កខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីបន្ថែមទៀត។

    សូមអានសារលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: