ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្រេចផ្អាកផ្សារចំនួន៨ទីតាំងរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី៧​ ខែឧសភា

    BY Khmernote Media April 24, 2021
    រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្រេចផ្អាកផ្សារចំនួន៨ទីតាំងរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី៧​ ខែឧសភា

    យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ដោយសារស្ថានការណ៍នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់មានការថមថយនៅឡើយ ដែលស្ថានភាពនេះគួរឲ្យមានការព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាបន្ទាន់។

    រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្រេចធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារព្រែកលៀប ផ្សារព្រែកខ្វិត ផ្សារតាលីបាក់ខែង ផ្សារកសិផល ផ្សារដើមស្រល់ ផ្សារសាមគ្គីក្បាលកោះ ផ្សារម៉នសំណាង និងផ្សារក្រមួនទាំងអស់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០២១៕

    Share This Post: