ឃាត់ខ្លួនជើងខ្លាំង៦នាក់នៅក្រុងតាខ្មៅ ជុំគ្នាផឹកស៊ីទាំងកណ្តាលភ្លៀងផ្គើនបំពានបំរាមរាជរដ្ឋាភិបាល
ខេត្តកណ្តាល៖ កងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមបំពានវិធានការរដ្ឋបាល ប្រមូលផ្តុំគ្នាដាក់ឆត្រផឹកស៊ីទាំងកណ្តាលភ្លៀង។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ មានឈ្មោះដូចខាងក្រោម៖

ទី១ ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២ ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣ ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤ ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥ ឈ្មោះ កៃ ហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៦ ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ស្រាបៀរ Cambodia ចំនួន១២កំប៉ុង, តុជ័រ០១, កែវចំនួន០២, ឆត្រចំនួន០១ និងសំបកកំប៉ុងផឹករួចចំនួន២៤សំបក៕

ប្រភព៖ មហាគ្រួសារតាខ្មៅ