ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្មើសបម្រាមគោចរ លួចចេញពីភ្នំពេញមកផ្ទះនៅកំពត ហើយបង្ហោះវីដេអូថា “អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ” ចុងក្រោយសមត្ថកិច្ចទៅក្របួចដល់ផ្ទះ

    BY Khmernote Media April 24, 2021
    ល្មើសបម្រាមគោចរ លួចចេញពីភ្នំពេញមកផ្ទះនៅកំពត ហើយបង្ហោះវីដេអូថា “អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ” ចុងក្រោយសមត្ថកិច្ចទៅក្របួចដល់ផ្ទះ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

    បន្ទាប់ពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

    Share This Post: