ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទផ្សារសាលាលេខ៥ជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកជំងឺកូវីដ-១៩

    BY Khmernote Media April 24, 2021
    អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទផ្សារសាលាលេខ៥ជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកជំងឺកូវីដ-១៩

    ខេត្តកំពង់ឆ្នាំង៖ យោងតាមសារលិខិតរបស់ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់បីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​តទៅ និងមានវិធានការដូចខាងក្រោម៖

    – ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលផ្សារសាលាលេខ៥ ជាបណ្ដោះអាសន្ន
    – ចំពោះអាជីវករ និងអ្នកធ្លាប់ចេញ-ចូលផ្សារសាលាលេខ៥ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ បើមានសញ្ញាសង្ស័យ ត្រូវប្រញាប់ទំនាក់ទំនងមកក្រុមការងារ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកទៅពិនិត្យ។

    ការបិទបណ្ដោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ បន្ទាប់ពីរដ្ឋបាលខេត្តបានទទួលលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

    អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច រដ្ឋបាលស្រុកកំពង់ត្រឡាតមានភារកិច្ចរៀបចំបិទបណ្ដោះអាសន្នផ្សារសាលាលេខ៥ ស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធី ព្រមទាំងមានភាពមត់ចត់។ ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ញើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅ រៀងរាល់ពេលធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

    Share This Post: