ព័ត៌មានជាតិ
ថ្ងៃនេះ អាជ្ញាធរខណ្ឌបឹងកេងកង បន្តបើករថយន្តចែកអាហារ ត្រី សាច់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
BY Khmernote Media
April 24, 2021
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការបន្តរៀបចំជិះចុះចែកបន្លែស្រស់ ត្រីខ និងមីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។

រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន៕
