ព័ត៌មានជាតិ
ជូនដំណឹង! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅទិញស្បៀងអាហារផ្សារទំនើប ឡាក់គី នៅផ្លូវជាតិលេខ៥, អ្នកធ្លាប់បានទៅទីនោះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 24, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញស្បៀងអាហារនៅ ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖១៩នាទី ដល់ម៉ោង ១៩៖៣២នាទី ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ០២នាក់ គឺបានកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ នៅថ្ងៃទី១៤ ខែមេសា ចាប់ពីម៉ោង១៨៖១៩នាទី ដល់ម៉ោង១៩៖៣២នាទី។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ សូមអរគុណ ៕