ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន​១៨​នាក់​ និង​ជនជាតិ​ខ្មែរ​២​នាក់​ ល្មើស​ប​ម្រាម​វិធានការ​រដ្ឋបាល​​ការ​បិទ​ខ្ទប់​នៅតំបន់​ក្រហម​ ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ចល័ត​ចាកចេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បាត់ដំបង​ ត្រូវ​សមត្ថ​កិ​ ច្ច​ឃាត់ខ្លួន​

    BY Khmernote Media April 24, 2021
    ជនជាតិចិន​១៨​នាក់​ និង​ជនជាតិ​ខ្មែរ​២​នាក់​ ល្មើស​ប​ម្រាម​វិធានការ​រដ្ឋបាល​​ការ​បិទ​ខ្ទប់​នៅតំបន់​ក្រហម​ ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ចល័ត​ចាកចេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បាត់ដំបង​ ត្រូវ​សមត្ថ​កិ​ ច្ច​ឃាត់ខ្លួន​

    ​កំពង់ស្ពឺ​ ៖​ កាលពី​ព្រឹក​ថៃ្ង​សុក្រ​ ទី​២៣​ ខែមេសា​ ឆ្នាំ​ ២០​២​១ នៅ​ចំណុច​ ភូមិ​ពោធិ​កោង​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ ជនបរទេស​ សញ្ជាតិ​ ចិន​ ១៨​នាក់​ ស្រី​ ០១​នាក់​ និង​ជនជាតិ​ ខ្មែរ​ ០២​នាក់​ ជា​អ្នកបើកបរ​ដឹក​គេច​ចេញ​ពី​តំបន់ក្រហម​ Lockdown​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ១៨​និង​០០​នាទី​យប់​ ម្ដុំ​វត្ដ​មហាមន្ដ្រី​ ស្ដា​ត​អូរ​ឡាំ​ពិ​ក​ សណ្ឋាគារ​ ភ្នំពេញ​ អ៊ែ​រ៉ា​ ។​

    ​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​កំណត់​អំពី​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​តំបន់​ក្រហម​ Lock​down​ ក្នុង​រាជធានី​ ភ្នំពេញ​ និង​ទីក្រុង​តា​ខ្មៅ​ នៃ​ខេត្ដកណ្ដាល​ គឺ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំងស្រុង​ ដោយ​មិន​អនុញ្ញាត​ជា​ដាច់ខាត​ (​លើកលែង​ ការ​ធ្វើ​ដំណើរ​ របស់​ សមត្ថកិច្ច​ -​និង​អ្នកមាន​ភារកិច្ច​ចាំបាច់​បន្ទាន់​មួយ​ចំនួន​)​ ប៉ុណ្ណោះ​ ក្រៅពី​នោះ​ គឺ​ មិន​អនុញ្ញាត​ឱ្យ​ ធ្វើ​ដំណើរ​ចេញ​ -​ចូល​ ។​

    ​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ ខេត្ដកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​ ជនបរទេស​សញ្ជាតិ​ ចិន​ ១៨​នាក់​ និង​ជនជាតិ​ ខ្មែរ​ ០២​នាក់​ គឺ​ពិតជា​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បាន​បញ្ជូន​មក​ទីតាំង​ មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​ ជនបទ​ កម្ពុជា​ -​កូរ៉េ​ នៅ​ក្រុង​ច្បារមន​ ដើម្បី​គណៈ​បញ្ជាការ​ឯកភាព​ រដ្ឋបាល​ ខេត្ដកំពង់ស្ពឺ​ អនុវត្ត​ វិធានការ​ ផាកពិន័យ​ អន្ដរការណ៍​ ក្នុង​ករណី​ ជនបរទេស​ទាំងនោះ​ មាន​គោលដៅ​ក្រុមហ៊ុន​ច្បាស់លាស់​ គឺ​ ប្រគល់​ជូន​ក្រុមហ៊ុន​​ទៅ​គ្រប់គ្រង​ រីឯ​ អ្នក​ល្មើស​និង​វិធានការ​រដ្ឋបាល​ ក្នុង​កំឡុង​ពេល​ អនុវត្ត​ វិធានការ​សុខាភិបាល​ ទប់ស្កាត់​ ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​ កូ​វី​ដ​ -១៩​ វិធានការ​ Lockdown​ គឺ​ត្រូវ​កសាង​សំណុំរឿង​ បញ្ជូន​ ទៅ​កាន់​ តុលាការ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

    ​បច្ចុប្បន្ន​ ជនជាតិ​ ចិន​ ទាំង​ ១៨​នាក់​ ត្រូវ​ បាន​ក្រុម​ ការ​ ងារ​ របស់​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​ ធ្វើ​ ការ​ផាកពិន័យ​ អ​ ន្ដ​រ​ការណ៍​ និង​អ្នក​ពាក់ព័ន្ធ​ កសាង​សំណុំរឿង​ ចាត់​ កា​រ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: