បច្ចេកវិទ្យា

មិនមែនលំៗទេ! Galaxy Note 9 មួយនេះស្រោបមាសសុទ្ធ១គីឡូតែម្តង ឯតម្លៃវិញញាក់សាច់តែម្តង

BY
Khmernote Media
August 17, 2018

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 របស់ខ្លួន ជាមួយនឹងតម្លៃ ៩៩៩ដុល្លារនៅទីផ្សារអាមេរិកជាមួយនឹងទំហំផ្ទុកទិន្នន័យ 128GB ហើយស្មាតហ្វូនមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារទូរស័ព្ទផងដែរ។

ថ្មីៗនេះក្រុមហ៊ុន Caviar ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ Luxury របស់ប្រទេសរុស្ស៊ី បានបង្ហាញពី Galaxy Note 9 មួយ ដែលបានស្រោបមាសសុទ្ធនៅផ្នែកខាងក្រោយ។ មិនមែនលំៗឡើយ មាសដែលស្រោបនៅផ្នែកខាងក្រោមរបស់ Note 9 នេះ ជាប្រភេទមាសសុទ្ធក្រហមឆ្អិនឆ្អៅមានទំងន់ដល់ទៅ១គីឡូក្រាមឯណោះ ចំណែកឯតម្លៃវិញប្រហាក់ប្រហែល ៦០,០០០ដុល្លារឯណោះក្នុងមួយគ្រឿង៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: