ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដឹងការពិតហើយ! រដ្ឋបាលខណ្ឌមានជ័យ ធ្វើការបកស្រាយពីសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់ ចូលយកអីវ៉ាន់អ្នកលក់ដូរនៅផ្សារ លើគ្រែលក់ដូរតាមផ្លូវ (មានវីដេអូ)

    BY Khmernote Media April 26, 2021
    ដឹងការពិតហើយ! រដ្ឋបាលខណ្ឌមានជ័យ ធ្វើការបកស្រាយពីសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់ ចូលយកអីវ៉ាន់អ្នកលក់ដូរនៅផ្សារ លើគ្រែលក់ដូរតាមផ្លូវ (មានវីដេអូ)

    យោងតាមការបញ្ជាក់ពី ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ ២០២១ មានគណនេយ្យហ្វេសប៊ុក ឈ្មោះ Meak saoCms បានបង្ហោះឃ្លីបវីដេអូខ្លីហើយបាននាំគ្នាស៊ែ បន្តពីសកម្មភាព ដែលកម្លាំងសណ្ដាប់ធ្នាប់ ចូលយកអីវ៉ាន់អ្នកលក់ដូរនៅផ្សារ នៅលើគ្រែលក់ដូរតាមផ្លូវនោះគឺផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ធ្វើឲ្យសាធារណៈជនជាច្រើននាក់មានការ កាន់ច្រឡំថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលទៅយកអីវ៉ាន់ ដែលគេបានរក្សាទុក។

    ករណីនេះរដ្ឋបាលខណ្ឌសូមច្រានចោលទាំងខ្លឹមសារនិងសកម្មភាព នៅក្នុងឃ្លីបវីដេអូនោះព្រោះ សកម្មភាពទាំងនោះ គឺជាសកម្មភាពអនុវត្តវិធានការរដ្ឋបាលនៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម ដែលមានឆ្លងរីករាលដាល ជំងឺកូវីដ ១៩ ដោយធ្វើការចាប់យកអីវ៉ាន់អ្នកលក់ដូរទាំងនោះ មករក្សាទុកនៅសាលាខណ្ឌ ដើម្បីជាការព្រមាន ពីព្រោះមុនពេល ដែលកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះចាប់យកអីវ៉ាន់ទាំងនោះ កម្លាំងយើងក៏បានធ្វើការណែនាំ២ដងរួចហើយ និងថែមទាំងប្រកាស មេក្រូប្រាប់ពួកគាត់ទៀតផង ប៉ុន្តែបងប្អូនអ្នកលក់ដូរ នៅទីនោះដដែលទើបកម្លាំងសណ្តាប់ធ្នាប់ខណ្ឌធ្វើ ការអនុវត្តវិធានការរដ្ឋបាលចាប់ប្រមូលយកសម្ភារៈបន្លែ និងសាច់មួយចំនួនមករក្សាទុកនៅសាលាខណ្ឌ។

    បច្ចុប្បន្នបន្លែ និងសាច់ ដែលបានចាប់យកទាំងនោះបាន រលួយស្អុយខូច ហើយបានយកទៅជីកដីកប់ចោលទាំងអស់នៅសល់តែសម្ភារៈមួយចំនួន ដែលរដ្ឋបាលខណ្ឌរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។ អាស្រ័យ ហេតុនេះសូមសាធារណជនបានជ្រាបព័ត៌មាន។

    Share This Post: