ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ ចេញវិធានការ ឲ្យប្រើមធ្យោបាយចល័តដឹកជញ្ជូនម្ហូបអាហារទៅលក់ដូរដល់លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

    BY Khmernote Media April 26, 2021
    អភិបាលខេត្តព្រះសីហនុ ចេញវិធានការ ឲ្យប្រើមធ្យោបាយចល័តដឹកជញ្ជូនម្ហូបអាហារទៅលក់ដូរដល់លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នារសៀលថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុជាបណ្តោះអាសន្ននេះ៕

    Share This Post: