ព័ត៌មានជាតិ
បុគ្គលិកធនាគារ ភំ្នពេញ ពាណិជ្ជ សាខាផ្លូវនរោត្តម បានកើតកូវីដ១៩ សូមអ្នកធ្លាប់ចូលធនាគារនេះ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពខ្លួនឯង
BY Khmernote Media
April 26, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅធនាគារ ភំ្នពេញ ពាណិជ្ជ សាខាផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ចាប់ពីថ្ងៃទី ១៧ ខែមេសា ដលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
