ព័ត៌មានជាតិ
ជូនដំណឹង! អ្នកធ្លាប់ចូលសូមតាមដានសុខភាព ដោយសារអ្នកកើតកូវីដ២នាក់ធ្លាប់ទៅផ្សារទំនើប AEON Maxvalu ExPress នៅបឹងកេងកង ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែងទៀត
BY Khmernote Media
April 26, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១៧:២៩ ដល់ម៉ោង១៧:៣៤ នាទី ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

