ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមឆត្រ និងអាវភ្លៀងផង! ចាប់ពីស្អែកទៅអាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែង រហូតដល់ថ្ងៃទី៦ ខែឧសភា

    BY Khmernote Media April 27, 2021
    ត្រៀមឆត្រ និងអាវភ្លៀងផង! ចាប់ពីស្អែកទៅអាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែង រហូតដល់ថ្ងៃទី៦ ខែឧសភា

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា បានឲ្យដឹងថា ជ្រលងសម្ពាធតាបឥណ្ឌាកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសដៅជាបណ្តើរៗមកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ខាងមុខ។ ផ្អែកលើស្ថានភាពវិវត្តនៃអាកាសធាតុនេះ ធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៃភាគខាតត្បូង និងភាគពាយ័ព្យមានភ្លៀងមានកម្រិតបរិតមាណទឹកភ្លៀងច្រើន។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

    Share This Post: