ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កើនដល់ជាង១លាន២៩ម៉ឺននាក់ហើយ

    BY Khmernote Media April 27, 2021
    ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កើនដល់ជាង១លាន២៩ម៉ឺននាក់ហើយ

    គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនដល់ចំនួន ១.២៩៥.៩៧៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

    របាយការណ៍ បញ្ជាក់ថា ក្រសួង សុខាភិបាល ចាក់វ៉ាក់សាំងបានចំនួន១.០០១.៤៣០នាក់ ចំណែកក្រសួងការពារជាតិ ចាក់បានចំនួន ២៩៤.៥៤៣នាក់ ហើយអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ មានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស មន្ត្រីការទូត អង្គការអន្តរជាតិ ជាដើម។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាល មានផែន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស ដោយគិតចាប់ពីពេលនេះទៅ គឺត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូស នៅក្នុងមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

    លោកជំទាវ ឱ វណ្ណឌីន លេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្រុមការងារគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងប្រឹងប្រែងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលរំពឹងថា នឹងចាក់ឱ្យរួចរាល់ទាំងដូសទី១ និងដូសទី២ ក្នុងខែមេសានេះតែម្តង ខណៈនៅពេលខាងមុខ នឹងមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: