ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនយុវជន៤នាក់ ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈល្មើសវិធានការសុខាភិបាល និងផាកពិន័យក្នុងម្នាក់​ ២លានរៀល

    BY Khmernote Media April 27, 2021
    ឃាត់ខ្លួនយុវជន៤នាក់ ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈល្មើសវិធានការសុខាភិបាល និងផាកពិន័យក្នុងម្នាក់​ ២លានរៀល

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានធ្វេីការឃាត់ខ្លួនជនក្មេងទំនើងចំនួន​ ០៤នាក់ ករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៤នាក់៖

    ១-ឈ្មោះ រតនៈ​ បញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន)
    ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)
    ៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
    ៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

    យុវជនទាំង៤ខាងលើត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនពេលកំពុងជួបជុំតាមផ្លូវសាធារណៈល្មើសវិធានការក្រសួងសុខាភិបាល

    Share This Post: