អជ្ញាធរខេត្តកណ្ដាល ប្រកាសផ្អាកផ្សារគគីរជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍បន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយរដ្ឋបាលខេត្តត្រូវបន្តផ្អាកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ បន្តទៀត គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធ្វើការរៀបចំឡើងវិញឲ្យបានល្អប្រសើរទីតាំងលក់ដូរ ក្នុងផ្សារគគីរ។

ក្នុងវអំឡុងពេលនៃការបន្តផ្អាកជាបណ្ដោះអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក កៀនស្វាយ ព្រមចូលរួម អនុវត្តវិធានការ “៣កុំ និង៣ការពារ” និងវិធានការសុខាភិបាលជាចាំបាច់ ៕
សូមអានសារលិខិតរបស់រដ្ឋបាលខេត្តកណ្ដាលដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលខេត្តកណ្តាល