រដ្ឋបាលរាជធានីភ្នំពេញ កំណត់ភូមិសាស្រ្តរាជធានី ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង សូមចុចអានខាងក្នុងអត្ថបទ ទីតាំងរបស់អ្នកស្ថិតក្នុងតំបន់ណា?
រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

តំបន់ក្រហម រួមមាន៖ ១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ៥៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។













