ផែនទីផ្លូវការនៃការបែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នៅរាជធានីភ្នំពេញ
នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រកាសជាផ្លូវការហើយអំពីការកំណត់ និងបែងចែកតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ជា៣តំបន់ គឺ «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

+ “តំបន់ក្រហម” មានដូចតទៅ៖
១- ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)
២- ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)
៣- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១
៤- ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១
៥- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។
+ “តំបន់លឿងទុំ” មានដូចតទៅ៖
១- ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)
២- ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់
៣- ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)
៤- ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)
៥- ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)
៦- ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២
៧- ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
៨- ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង
៩- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
១០- ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប
១១- ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)
១២- ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ)
១៣- ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១
១៤- ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)។
+ “តំបន់លឿង” មានដូចតទៅ៖
១- ខណ្ឌចំការមន៖ សង្កាត់ទួលទំពួងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ (លើកលែងភូមិ៩ និងភូមិ១៦) ។
២- ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ។
៣- ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលឹត (លើកលែងភូមិ៤ ភូមិ៥ និងភូមិ៦)។
៤- ខណ្ឌទូលគោក៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។
៥- ខណ្ឌដង្កោ៖ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។
៦- ខណ្ឌឫស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២។
៧- ខណ្ឌសែនសុខ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឈ្មួញ និងសង្កាត់ក្រាំងធ្នង់។
៨- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២។
៩- ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រៃតាសេក សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។
១០- ខណ្ឌព្រែកព្នៅ៖ សង្កាត់សំរោង សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ (លើកលែងភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (លើកលែងភូមិធំត្បូង) និងសង្កាត់គោករកា (លើកលែងភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម) ។
១១- ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ (តំបន់បុរីប៉េងហួតបឹងស្នោរ) ។
១២- ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី២។
១៣- ខណ្ឌកំបូល៖ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក (លើកលែងភូមិកន្ទោកជើង) និងសង្កាត់ស្នោរ (លើកលែងភូមិទួលលៀប)។
ខាងក្រោមនេះ គឺជាផែនទីផ្លូវការបែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នៅរាជធានីភ្នំពេញ៖

