ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកកម្មករ និងបុគ្គលិករោងចក្រ នៅក្នុង “តំបន់លឿង”
យោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង ៉៉តំបន់លឿង” នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ “ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត” តាមកម្មវិធី https://https://transportationpass.mlvt.gov.kh/ ។

លោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថត ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានត្រឹមត្រូវ។ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក
– កាតសម្គាល់កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស ចំពោះការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនកម្មករនិយោជិតម្នាក់ៗ។
