ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញរកឃើញអាល់កុលក្លែងក្លាយជាង៦០០លីត្រ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក

    BY Khmernote Media April 28, 2021
    មន្រ្តីជំនាញរកឃើញអាល់កុលក្លែងក្លាយជាង៦០០លីត្រ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក

    ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះអង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចំនួន ១១គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។

    ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន​ ៦៣០​លីត្រ​ មករក្សាទុកដេីម្បីអនុវត្តនីតិវិធីបន្ត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: