ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញចេញគោលការណ៍ណែនាំពាក់ព័ន្ធសកម្មភាពមុខរបរ អាជីវកម្ម (អាហារ-ភេសជ្ជៈ) ក្នុងតំបន់លឿង

    BY Khmernote Media April 28, 2021
    រដ្ឋបាលរាជធានីភ្នំពេញចេញគោលការណ៍ណែនាំពាក់ព័ន្ធសកម្មភាពមុខរបរ អាជីវកម្ម (អាហារ-ភេសជ្ជៈ) ក្នុងតំបន់លឿង

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” និង “តំបន់លឿងទុំ” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

    ដោយ “តំបន់លឿងទុំ” សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការលក់ដូរជាលក្ខណៈវេចខ្ចប់។

    សម្រាប់ “តំបន់លឿង” គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក៏ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ ដោយត្រូវអនុវត្តរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ហើយត្រូវអនុវត្តវិធានការសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

    Share This Post: