ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ ព្រឹកមិញនេះ

    BY Khmernote Media April 30, 2021
    តារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ ព្រឹកមិញនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឲ្យដឹងថា តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាកំប្លែង Kom Chauncheun បានបាត់បង់ជីវិតនៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់ពេលជាយូរ។

    កាលពីមួយរយៈមុន លោក Kom Chauncheun បានឆ្លងជំងឺកូវីដ១៩ ហើយមេរោគបានចូលទៅក្នុងសួត ធ្វើឲ្យរលាកសួតធ្ងន់ធ្ងររហូតតម្រូវឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីហ្សែន មិនត្រឹមតែប៉ុណ្ណោះលោក​ក៏​មាន​ជំងឺខ្សោយតម្រងនោមថែមទៀត ហើយ​លោក​បានផ្លាស់ប្តូរពីមន្ទីរពេទ្យ Vibharam Hospital ទៅព្យាបាលនៅមន្ទីរពេទ្យ Ramathibodi Hospital Chakri Naruebodin វិញ ប៉ុន្តែនៅតែមិនជួយសង្គ្រោះលោកបាន។

    ប្រជាជនថៃ និងអ្នកគាំទ្រលោក Kom Chauncheun បាននាំគ្នាចូលរួមរំលែកទុក្ខជាច្រើននៅក្នុងបណ្តាញសង្គម៕

    ប្រភព៖ thairath

    Share This Post: