ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងនៅក្នុងខណ្ឌទួលគោក ដែលបន្ថែមជា “តំបន់លឿងទុំ” និង “តំបន់ក្រហម”
BY Khmernote Media
April 30, 2021
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រកាសកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា “តំបន់ក្រហម” ក្នុងគោលបំណណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញផែនទី ទីតាំងភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលត្រូវបានកំណត់ជា “តំបន់ក្រហម”៕
