ព័ត៌មានជាតិ
ខេត្តកណ្ដាលសម្រេច បិទខ្ទប់ភូមិចំនួន៨ ក្នុងស្រុកអង្គស្នួល និងកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”
BY Khmernote Media
May 1, 2021
រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្តភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ ឃុំបែកចាន និងភូមិព្រៃពពាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

+ តំបន់ក្រហម ៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង និងភូមិត្នោតម្ពើម នៃឃុំបែកចាន ស្រុកអង្គស្នួល
+ តំបន់លឿងទុំ ៖ ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល
+ តំបន់លឿង ៖ ភូមិព្រៃពពាល ឃុំពើក ស្រុកអង្គស្នួល

