ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់

    BY Khmernote Media May 1, 2021
    រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកគិរីវង់ បានឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅស្រុកគិរីវង់ រកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីចំនួន០២នាក់ ដែលមានអាស្រ័យដ្ឋានភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ក្នុងនោះរួមមាន៖

    ទី១.ឈ្មោះ យ៉ូវ រ៉ាត់ ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។

    ទី២.ឈ្មោះ មាស សូវេទ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។

    រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក។

    ប្រភព៖ រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ

    Share This Post: