ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនព្រហើនម្នាក់ទៀត បើករថយន្តល្មើសវិធាការរដ្ឋបាលក្នុងពេលបិទខ្ទប់ ហើយវា.យសមត្ថកិច្ច ត្រូវបានបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់

    BY Khmernote Media May 2, 2021
    ជនព្រហើនម្នាក់ទៀត បើករថយន្តល្មើសវិធាការរដ្ឋបាលក្នុងពេលបិទខ្ទប់ ហើយវា.យសមត្ថកិច្ច ត្រូវបានបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ឈួន ពុទ្ធា ដែលបើករថយន្តល្មើសនឹងវិធាការរដ្ឋបាលក្នុងពេលបិទខ្ទប់ ហើយបង្កហិង្សាមកលើសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

    កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទល្មើសនឹងបម្រាមគោចររបស់ច្បាប់រដ្ឋបាល និងបង្កហិង្សាដោយវាយមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ដែលទីតាំងស្ថិតនៅភូមិ ត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

    ដំណើររឿង ៖ នៅមុនពេលកើតហេតុ កម្លាំងនគរបាលនៃអធិការខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជនសង្ស័យឈ្មោះ ឈួន ពុទ្ធា ភេទប្រុស បានបើករថយន្តមួយគ្រឿង ម៉ាក Nissan ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3 A8709 មានសណ្ដោងទូរកង់តឺន័រ ឆ្លងកាត់គោលដៅខាងលើដោយគ្មានការអនុញ្ញាត ទើបកម្លាំងនគរបាលយើងដេញតាមជនសង្ស័យដែលកំពុងបើករថយន្តចូលក្នុងផែស្ងួតអ៊ុយញ៊ុង ដែលមានចំងាយប្រហែល២០០មែត្រពីគោលដៅ។

    ពេលនោះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ បានចូលទៅឃាត់ខ្លួនជនសង្ស័យ ក៏ត្រូវជនសង្ស័យវាយមកលើសមត្ថកិច្ចបណ្ដាលឲ្យកម្លាំងនគរបាលម្នាក់រងរបួស ទើបកម្លាំងនគរបាលធ្វើការឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: