ព័ត៌មានជាតិ
អាណិតណាស់! សមត្ថកិច្ចកំពុងបំពេញតួនាទី ដើម្បីសេចក្ដីសុខពលរដ្ឋ និងសង្គម ហាលថ្ងៃឡើងខូចមុខហេីយ ឥឡូវត្រូវអ្នកដឹកអាហារអនឡាញបេីកម៉ូតូបំពានបម្រាមបិទខ្ទប់ ទៅបុកបណ្ដាលឲ្យរបួសទៀត
BY Khmernote Media
May 2, 2021
រាជធានីភ្នំពេញ៖ បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់បានបើកម៉ូតូគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយបានជិះទៅបុកសមត្ថកិច្ចម្នាក់ ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ៦ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលរងរបួសនោះមានឈ្មោះ សុត ពន្លឺ បានរងរបួសជើង ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរសម្រាកព្យាបាល ម្លិះដង្កោ។ ចំណែកឯអ្នកដឹកអាហារនោះមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpanda។ បច្ចុប្បន្នអ្នកបេីកម៉ូតូបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់។
