ព័ត៌មានជាតិ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ខេត្តមួយនេះ រកឃើញអ្នកឆ្លងកូវីដថ្មីច្រើនជាងគេ ត្រឹម២៤ម៉ោងចុងក្រោយ ក្នុងចំណោមខេត្តផ្សេងៗ
BY Khmernote Media
May 3, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តដែលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មី ច្រើនជាងគេ ក្នុង រយៈពេល ២៤ ម៉ោង គឺខេត្តបន្ទាយមានជ័យ! សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងកូវីដ១៩ សរុប ១៤,៥២០នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា ៤៥៦នាក់, ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៣,៩៦៥នាក់៕
