ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ ចំនួន១២នាក់ នៅស្រុកចំការលើ និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៥៨នាក់

    BY Khmernote Media May 3, 2021
    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ ចំនួន១២នាក់ នៅស្រុកចំការលើ និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៥៨នាក់

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋដែលរស់នៅ ភូមិមហា និងភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើក្រុមគ្រួសារឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ដោយវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

    ក្នុងនោះផងដែរ អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩ មានចំនួន៥៨នាក់ ត្រូវបានមន្ត្រីសុខាភិបាលនាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្តតាមដាន និងយកសំណាកទៅពិនិត្យ៕

    Share This Post: