ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ២១នាក់ ក្នុងនោះ ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ នៅស្រុកកងមាស, ០២នាក់នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ

    BY Khmernote Media May 3, 2021
    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ២១នាក់ ក្នុងនោះ ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ នៅស្រុកកងមាស, ០២នាក់នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ ក្នុងនោះមាន៖ ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ រស់នៅស្រុកកងមាស, ០២នាក់នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ ក្នុងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

    នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង២១នាក់ខាងលើ។ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

    អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើ និងបងប្អូនកម្មករ-កម្មការិនី និងមិត្តភ័ក្ត្រដែលធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកជំងឺ ត្រូវអនុវត្តឲ្យបាននូវវិធានការឲ្យបានខ្ជាប់ខ្ជួន ៕

    សូមអានសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម លម្អិតដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: