រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ទៀត ដោយ ០២នាក់ នៅស្រុកចំការលើ និង០១ នៅស្រុកព្រៃឈរ
ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ ក្នុងនោះ ០២នាក់ នៅស្រុកចំការលើ និង០១ នៅស្រុកព្រៃឈរ ក្នុងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលស់នៅឃុំស្វាយទាប ឃុំតាអុង ស្រុកចំការលើ និងភូមិសេកយំ ឃុំព្រៃឈរ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ ស៊ូ សុខលី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំតាអុង ស្រុកចំការលើ។
ទី២.ឈ្មោះ អ៊ុន វ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ។
ទី៣.ឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ។
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង០៣នាក់ខាងលើ។ រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។
សូមអានសារលិខិតលម្អិតរបស់រដ្ឋបាលខេត្តកំពង់ចាមដូចខាងក្រោម៖

