realme 8 Pro ជាស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ “Best value Smartphone”
- BY
- Liny Chan
- May 6, 2021
បច្ចុប្បន្ននេះនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងមានប្រេនស្មាតហ្វូនជាច្រើន បានបញ្ចេញស្មាតហ្វូនជាបន្តបន្ទាប់ ដូច្នេះវាបានបង្កើតជាជម្រើសច្រើនដល់អ្នកប្រើប្រាស់ប៉ុន្តែជម្រើសជាច្រើននេះក៏ធ្វើឲ្យអ្នកប្រើប្រាស់មានការពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសយកស្មាតហ្វូនមួយដែលសក្តិសមសម្រាប់ខ្លួនឯង។ ដោយយើងក៏សង្កេតឃើញប្រេនទូរសព្ទក្មេងខ្ចីមួយដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជាត្រឹមតែរយៈពេលជាងមួយឆ្នាំ ជាមួយការនាំយកមកនូវស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិល្អៗ គុណតម្លៃរបស់វាពិតជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ ភ្ជាប់មកជាមួយតម្លៃដ៏ល្អ ហើយថ្មីៗនេះ realme ក៏បានបញ្ចេញម៉ូឌែលស្មាតហ្វូនថ្មីគឺ realme 8 Pro ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។
ឥឡូវយើងមកដឹងទាំងអស់គ្នាហេតុអ្វីបានជា realme 8 Pro ជាស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ “Best value Smartphone”? realme 8 Pro គឺជាស្មាតហ្វូន realme ដំបូងគេដែលដំឡើងកាណុងកាមេរ៉ារហូតដល់ 108MP ហើយបើយើងប្រៀបធៀបជាមួយប្រេនស្មាតហ្វូនដទៃដែលមានតម្លៃនឹង លក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា យើងឃើថា realme 8 Pro មានតម្លៃនឹង លក្ខណៈសម្បត្តិប្រសើរជាងហើយ ចំនុចលេចធ្លោបំផុតរបស់វា គឺផ្នែកកាមេរ៉ា 108MP នេះឯង។ វាមានមុខងារសម្រាប់កម្សាន្ត និងច្នៃប្រឌិតជាច្រើន ដូចជា៖
• កាមេរ៉ាជំនាន់ថ្មីទំហំ108MP អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។
• មុខងារដំបូងបង្អស់លើពិភពលោកដែលបំពាក់លើស្មាតហ្វូន មុខងារថតវីដេអូនៃហ្វូងផ្កាយ Starry Time-lapse Video និង មុខងារថតវីដេអូ Tilt-shift Time-lapse Video
• មុខងារពង្រីក៣ដង ដោយមិនបាត់បង់ភាពច្បាស់នៃរូបភាព In-sensor Ultra Zoom សមត្ថភាពស្មើនឹង optical zooming 3x
• មុខងារថតព្រាលផ្ទៃខាងក្រោយថ្មីៗ AI Portrait ដូចជា Neon Portrait, Dynamic Bokeh Portrait, និង AI mixed color portrait ធ្វើឲ្យរូបភាពមើលទៅកាន់តែទាក់ទាញ
• មុខងារ Dual-view Video,Movie mode សម្រាប់អ្នកចូលចិត្តថតVlog និងធ្វើវីដេអូកម្សាន្ត
• Camera filters ដូចជា Flamingo, Cyber Punk, Modern Gold ធ្វើឲ្យរូបភាពកាន់តែមានភាពច្នៃប្រឌិតតាមស្ទីលផ្ទាល់ខ្លួនរបស់អ្នក

Realme 8 Pro មិនត្រឹមតែមានមានសមត្ថភាពកាមេរ៉ាខ្លាំងទេ វាក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% ត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ ហើយវាក៏មានរចនាបថ និងពណ៌ថ្មីស្រស់ស្អាតផងដែរ ។ ចំពោះកម្លាំងម៉ាស៊ីន និងអេក្រង់ក៏មិនអន់ដែរ វានាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (Touch sampling rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ចំពោះការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB។ ដោយលក្ខណៈសម្បត្តិដ៏ពិសេសខាងលើនេះ ធ្វើឲ្យrealme ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្រលាញ់ការថតរូបដោយស្មាតហ្វូន ជាមួយតម្លៃជាង 300 ដុល្លារ។
សរុបមកវិញយើងឃើញថា realme 8 Pro ពិតជាស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិល្អជាមួយតម្លៃសមរម្យ មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលផ្តល់គុណតម្លៃដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តការថតរូបលើស្មាតហ្វូន ព្រោះជាទូទៅស្មាតហ្វូនដែលមានកាមេរ៉ា 108MP តម្លៃមិនក្រោម 400 ដុល្លារនោះទេ តែ realme 8 Pro អាចផ្តល់ឲ្យបាន។ ដូច្នេះទើប realme 8 Pro ជាប់ជាស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ “Best value Smartphone”
ដោយការវាយតម្លៃរបស់ពួកយើង។ នៅក្នុងឆ្នាំ 2021 នេះយើងចាំទាំងអស់គ្នាមើលថា តើ realme នឹងនាំមកនូវអ្វីថ្មីទៀតដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងទទួលបានគុណតម្លៃកាន់តែជាមួយបច្ចេកវិទ្យាទំនើប ទាន់សម័យ និងពេញនិយម៕
- Share This Post:






