បច្ចេកវិទ្យា

ស្រឡាញ់ពណ៌ខ្មៅ ឬទឹកក្រូច! នាឡិកាឆ្លាតវៃជំនាន់ថ្មី HUAWEI Band 6 អ្នកឯកទេសសុខភាពនិងកីឡា ដាក់លក់ក្នុងតម្លៃត្រឹមតែ $59

BY
Liny Chan
May 8, 2021

ដើម្បីឆ្លើយតបនឹងតម្រូវការ និងសំណូមពររបស់ អ្នកប្រើប្រាស់ ក្រុមហ៊ុនហួវៃបានដាក់លក់នូវ នាឡិកាឆ្លាតវៃជំនាន់ថ្មី HUAWEI Band 6 អ្នកឯកទេសសុខភាពនិងកីឡា ដាក់លក់ក្នុងតម្លៃត្រឹមតែ $59 ជាមួយនឹង2 ជម្រើសពណ៌គឺពណ៌ខ្មៅ និង ពណ៌ទឹកក្រូចព្រមគ្នាចាំពីថ្ងៃនេះតែម្តង។

អតិថិជនអាចរកជាវ HUAWEI Band 6 នៅតាម Huawei Showroom, ហាងដៃគូរសហការ ហាងលក់ទូរស័ព្ទដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញាហួវៃដែលនៅក្បែរខ្លួនជាងគេ។

Huawei Band 6 ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមឲ្យជា អ្នកឯកទេសសុខភាព និងកីឡា មានបំពាក់មុខងារ វាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2 និង មុខងារវាស់ចង្វាក់បេះដូងប្រចាំថ្ងៃបានតាមរយៈមុខងារ វាស់ចង្វាក់បេះដូងជំនាន់ទី 4.0 អាច វាស់ 24ម៉ោងជាប់ ព្រមទាំង បំពាក់នូវមុខងារកីឡាជាង 96 ប្រភេទ សាកបំផុតសម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណដោយខ្លួនឯង មិនចាំបាច់ចំណាយថវិកាបន្ថែមជួលគ្រូបង្វឹក។ វាមានរូបរាងស្រស់ស្អាត និងស្រាលបំផុតសម្រាប់អ្នកចូលចិត្តហាត់ប្រាណ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ ដោយពុំមានអារម្មណ៍ថាធ្ងន់ ឬរំខាន។ HUAWEI Band 6 មានអេក្រង់ធំ 1.47” ប្រភេទ AMOLED ធំជាងជំនាន់មុន 148% ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ សម្រាប់ពិនិត្យមើលម៉ោង តាមដានសុខភាព ឬ ធ្វើលំហាត់ប្រាណ។

នាឡិកាឆ្លាតវៃ Huawei Band 6 បំពាក់នូវមុខងារកីឡាជាង 96 ប្រភេទ សាកបំផុតសម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណដោយខ្លួនឯង មិនចាំបាច់ចំណាយថវិកាបន្ថែមជួលគ្រូបង្វឹក អាច ផ្លាស់ប្តូរមុខ នាឡិកាជាង 100+ ប្រភេទ សាកម្តងប្រើបានរហូត 14ថ្ងៃ មានភ្ជាប់បច្ចេកិវិទ្យាសាកថ្មលឿន Fast Charge ថែមទៀតផងចំណាយពេលសាកថ្មត្រឹមតែ 5នាទី ប្រើបាន 1ថ្ងៃ និង បំពាក់នូវបច្ចេកវិទ្យា ការពារជម្រាបទឹកជម្រៅ 50ម៉ែត 5ATM water-resistant អនុញ្ញាតិឲ្យអ្នកប្រើប្រាស់រីករាយងូតទឹក ហែលទឹកម៉ាសាលាញ់ ក៏មិនភ័យខ្លាចចូលទឹកខូច។

និយាយរួម ជ្រើសរើស Huawei Band 6 តម្លៃ $59 ពណ៌ខ្មៅ ឬពណ៌ទឹកក្រូចក៏បាន ធ្វើតាមបេះដូង ព្រោះគុណភាព និងបច្ចេកវិទ្យាចុងក្រោយតែមួយដូចគ្នា។

Share This Post: