ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    Hot News! លោក ហេង ឡុង បញ្ជាក់ថាកញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារ តាមដីកាលេខ “៣២៣៩”

    BY Khmernote Media May 12, 2021
    Hot News! លោក ហេង ឡុង បញ្ជាក់ថាកញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារ តាមដីកាលេខ “៣២៣៩”

    បើតាមការបង្ហោះសារនៅលើ Facebook របស់លោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅមុននេះបន្តិចបានអោយដឹងថា កញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ តាមដីកាឃុំខ្លួនលេខ “៣២៣៩”។ លោក ហេង​ ឡុង បានរៀបរាប់ថា៖ “បញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្រវីតា ទៅពន្ធនាគារ! យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៣២៣៩ “ប” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្រវីតា ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២)។ ខ្ញុំបាទក្នុងនាមសមាគមសិល្បករខ្មែរ កំពុងតែធ្វើការជាមួយនឹងមេធាវីស្ម័គ្រចិត្តការពារក្ដីជូនជនរងគ្រោះ។ ខ្ញុំបាទនឹងជូនព័ត៌មានថ្មីដល់បងប្អូនដែលស្រឡាញ់គាំទ្រភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ”

    គួរបញ្ជាក់ផងដែរថា កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានឧកញ៉ា ហេង សៀ ប្តឹងពីបទលួចទូរស័ព្ទដៃ និងប្រើប្រាស់ហឹង្សាមកលើរូបអោយរងរបួស ខណៈដែលរូបនាងបានប្តឹងឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភ។ មហាជនរង់ចាំមើលថា តើរឿងនេះនៅទៅជាយ៉ាងណា? សូមរង់ចាំតាមដានទាំងអស់គ្នា៕

    Share This Post: