ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    Update ! លោក ហេង ឡុង បញ្ជាក់ថាកញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារវិញបណ្តោះអាសន្ននៅយប់នេះ

    BY Khmernote Media May 12, 2021
    Update ! លោក ហេង ឡុង បញ្ជាក់ថាកញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារវិញបណ្តោះអាសន្ននៅយប់នេះ

    រឿងរ៉ាវពាក្យបណ្តឹងទៅវិញទៅមករវាងតារាស្រីរូបស្អាត មាន ពេជ្ររីតា ជាមួយនឹងលោកឧកញ៉ា ហេង សៀ ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិេសសអ្នកសិល្បៈរួមអាជីព។ នៅល្ងាចមិញនេះដែរក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

    បើតាមការបញ្ជាក់របស់លោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានអោយដឹងនៅមុននេះបន្តិចថា “កញ្ញា មាន ពេជ្ររីតា ត្រូវបានបញ្ជូនទៅពន្ធនាគារវិញបណ្ដោះអាសន្នមូលហេតុត្រូវសាកសួរបន្តនាព្រឹកស្អែក”។ គួរបញ្ជាក់ផងដែរថា កញ្ញា មាន ពេជ្ររីតា ត្រូវបានឃុំខ្លួនពីបទលួចទូរស័ព្ទដៃ និងបង្ករបួសស្នាមដល់លោកឧកញ៉ា ហេង សៀ ខណៈដែលនាងបានប្តឹងបកវិញថាលោកឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភរូបនាងនៅក្នុងរថយន្ត៕

    Share This Post: