បច្ចេកវិទ្យា

ពិតជាភ្ញាក់ផ្អើលមែន realme បានយកមុខងារថតហ្វូងផ្កាយ Starry Mode និង Tilt-shift Mode មកបំពាក់ស្មាតហ្វូនតម្លៃក្រោម ៣០០ ដុល្លារ

BY
Liny Chan
May 13, 2021

យើងបានដឹងហើយថាក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យា។ កាលពីចុងឆ្នាំ២០២០ realme បានក្លាយជាប្រេនទូរសព្ទលំដាប់កំពូលទី៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា វាបានបញ្ចាក់ឲ្យឃើញថា realme ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់។ ដោយនៅក្នុងខែ មេសា ឆ្នាំ២០២១ នេះ realme បានបញ្ចេញកំពូលស្មាតហ្វូន realme 8 pro ដែលមានកាមេរ៉ាសិនស័រទំហំធំ 108MP។ ហើយពេលថ្មីៗនេះលេចឬថា realme គ្រងនឹងបញ្ចេញស្មាតហ្វូនថ្មីមួយម៉ូឌែលទៀត នោះគឺ realme 8 ។ ហើយ realme ក៏បាននឹងដាក់មុខងារដែលមាននៅលើស្មាតហ្វូនដំបូងគេមកជាមួយផងដែរនោះគឺ Starry Mode និង Tilt-shift Mode ព្រមទាំងមុខងារពេញនិយមបន្ថែមទៀតដូចជា New portrait modes, Super nightscape, Dual view video និង AI beauty ។ តើមុខងារទាំងអស់នេះ ធ្វើការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការកម្សាន្តកាន់តែងាយស្រួលដូចមេ្តចខ្លះ?

តោះក្រឡេកមកមើលលក្ខណៈសម្បត្តិរបស់វានឹងមុខងារកាមេរ៉ាលេចធ្លោអ្វីខ្លះដែលមាននៅក្នុងrealme 8 និងដែលធ្វើឲ្យធ្វើការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ក៏ដូចជាការកម្សាន្តកាន់តែសម្បូរបែប។

មុខងារដែលមានដំបូងគេលើស្មាតហ្វូន កាន់តែមានភាពច្នៃប្រឌិត
• Starry time-lapse video គឺជាការថតយកដំណើរនៃហ្វូងផ្កាយ ជាលក្ខណៈវីដេអូដែលមានល្បឿនលឿន។ វាជាមុខងារសម្រាប់កម្រាន្តនៅពេលយប់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលទៅពិតជាអស្ចារ្យមែនទែន អមជាមួយទីតាំងភូមិសាស្រ្តដែលមានទេសភាពស្រស់ស្អាត។
• Tilt-shift mode ការផ្តិតយករូបថតដែលមានលក្ខណៈរូបភាពឃើញតូចឬវីដេអូឃើញវត្ថុរូបតូចវាបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក ដោយវត្ថុនិងអ្វីៗទាំងអស់ប្រែក្លាយទៅពិតភពតូចល្អិត មើលទៅប្លែគអារម្មណ៍និងស្រស់ស្អាត។ វាត្រូវបានគេថតពីដំណើរនៃទីក្រុង ឬទីប្រជំជនដ៏មមាញឹកមួយ ដើម្បីធ្វើជាផ្នែកមួយនៃវីដេអូឲ្យកាន់តែមានភាពច្នៃប្រឌិត។

មុខងារនៃការកម្សាន្តកាន់តែសម្បូរបែប
• មុខងារ Dual view video ជាការប្រើប្រាស់ការថតវីដេអូ ដោយប្រើកាមេរ៉ាមុខង និងក្រោយក្នុងពេលជាមួយគ្នា។ វាអាចឲ្យអ្នកថតវីដេអូកំសាន្តសប្បាយៗ រឺថតvlog ប្រចាំថ្ងៃពិតជាទាក់ទាញនឹងគួរឲ្យចាប់អារម្មណ៍ចំពោះមុខងារនេះ ហើយវាបន្ថែមនូវមុខងារ UIS Max Video Stabilization ទប់លំនឹងបានល្អ នឹងផ្តល់សមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាព និងរលូននៅពេលថត។ វាអាចឲ្យរក្សានូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។

• New portrait modes មុខងារថតព្រាលផ្ទៃខាងក្រោយថ្មី ពោរពេញទៅដោយភាពច្នៃប្រឌិតដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។ ជាការពិតណាស់ ការថតព្រាលផ្ទៃខាងក្រោយពិតជាពេញនិយមណាស់សម្រាប់អ្នកប្រើប្រាស់សម័យថ្មីនេះ ព្រោះវាធ្វើឲ្យមនុស្សឬវត្ថុ ផុសដាច់ស្អាតចេញពីផ្ទៃខាងក្រោយ យ៉ាងលេចធ្លោ។

សរុបមកវិញទាំងជាមុខងារកាមេរ៉ារបស់ realme 8 ដែលគួរឲ្យចាប់អារម្មណ៍ ហើយមុខងារទាំងអស់នេះពិតជាអាចបំពេញតម្រូវការយុវវ័យសម័យថ្មីដែលចូលចិត្តថតរូបនឹងចង់បានអ្វីដែលពិសេសឈានមុខគេនោះ។ យើងចាំមើលទាំងអស់គ្នាថាតើ realme 8 នឹងមានអ្វីថ្មីបន្ថែមទៀតនៅពេលមកដល់ទីផ្សារប្រទេសកម្ពុជាយើង។

Share This Post: