បច្ចេកវិទ្យា

OPPO A94 សមត្ថភាពខ្លាំងលើសពីការរំពឹងទុក មុខងារថតរូប ថតវីដេអូឡូយកប់ស៊េរី តម្លៃត្រឹមតែ $299 ជិតអស់ស្តុកហើយគ្រាន់តែថ្ងៃបើកលក់ដំបូងសោះ!

BY
Liny Chan
May 15, 2021

បើតាមចាំបាន កាលពីយប់នាថ្ងៃទី07 ខែឧសភា យើងសង្កេតឃើញថា នៅលើផេកហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដ៏ល្បីល្បាញបានប្រកាស និងសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A ថ្មីបំផុតគឺ OPPO A94 ដែលមានតម្លៃ $299 តែប៉ុណ្ណោះ។ ហើយក្នុងពេលតែមួយនេះផងដែរ OPPO ក៏បានធ្វើការប្រកាសចេញលក់នូវនាឡិកា OPPO Band ជាឧបករណ៍ដើរតួនាទីជាអ្នកថែរក្សាសុខភាព, ជំនួយការផ្នែកកីឡា និងអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នក ព្រមទាំងបង្ហាញពីភាពទាន់សម័យជឿនលឿនជាមួយបច្ចេកវិទ្យាឈានមុខផងដែរ ដែលនាឡិកានេះគឺមានតម្លៃត្រឹមតែ $39។

យ៉ាងណាមិញ ស្រាប់តែថ្ងៃទី14 ខែឧសភា ម្សិលមិញនេះឃើញមានវត្តមានអតិថិជន និងហ្វេនៗជាច្រើនបានផ្អើលឈូឆរឈរតម្រង់ជួរយ៉ាងអន្ទះសារទន្ទឹងរង់ចាំទទួលយកស្មាតហ្វូន OPPO A94 នៅគ្រប់ៗហាងលក់ទូរស័ព្ទទូទាំងប្រទេសយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A94 ដ៏ទាន់សម័យប្រកបដោយមុខងារថតរូប សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗមកកាន់ក្នុងដៃដំបូងគេតែម្តង។

ទាំងនេះក៏ព្រោះតែស្មាតហ្វូនដែលស្ថិតក្នុងត្រកូល A ស៊េរី OPPO A94 បានបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗរួមមានដូចជា៖
1. កាមេរ៉ាទម្លុះអេក្រង់ 32MP និងកាមេរ៉ាក្រោយ 4គ្រាប់ (48MP+ 8MP+2MP+2MP) បំពាក់ដោយមុខងារថ្មីៗ និងសមត្ថភាពប្រើប្រាស់ផ្សេងៗគ្នា
2. មុខងារ AI Color Portrait Video ដែលធ្លាប់ឃើញបំពាក់តែនៅលើស្មាតហ្វូនមានតម្លៃថ្លៃៗខ្ពស់ៗតែប៉ុណ្ណោះ
3. បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពេញលឿន 100% ប្រើពេលត្រឹមតែ 56 នាទីតែប៉ុណ្ណោះ
4. អេក្រង់ទម្លុះទំហំ 6.43″ ប្រភេទ AMOLED FHD+
5. រូបរាងមានកម្រាស់ស្តើងត្រឹមតែ 7.8mm ជាមួយនឹងទម្ងន់ស្រាល 172g
6. អង្គចងចាំ 8GB RAM + 128GB ROM
7. បន្ទះឈីប MediaTek Helio P95
8. ជម្រើស 2 ពណ៌សម្រាប់ការជ្រើសរើសគឺ Fluid Black និង Fantastic purple។

ទន្ទឹមជាមួយគ្នានេះផងដែរ បើយោងតាមសារព័ត៌មានល្បីៗ បងប្អូនអតិថិជនជាច្រើន ក៏ដូចជាបងៗតាមបណ្តាហាងលក់ទូរស័ព្ទបានបញ្ចេញមតិយ៉ាងដូច្នេះថា «ពិតជាសរសើរ OPPO ក្នុងការផលិតស្មាតហ្វូនស៊េរីថ្មីៗ ម៉ូដែលថ្មីៗបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ជានិច្ច ពិសេសគឺអតិថិជនរបស់ខ្លួនតែម្តង។ ជាក់ស្តែងដូចជា OPPO A94 នេះអ៊ីចឹង គឺវាមានតម្លៃសមរម្យ បូករួមទាំងសមត្ថភាពខ្លាំង កាមេរ៉ាថតរូប ថតវីដេអូអេម ព្រមទាំងបំពាក់ជាមួយមុខងារថ្មីៗ និងបច្ចេកវិទ្យាទំនើបៗប្រើមិនសុំាហ្មង៎។»

ដូច្នេះ សម្រាប់ពុកម៉ែបងប្អូន និងប្រិយមិត្តទាំងអស់ដែលមានបំណងប្តូរទូរស័ព្ទឡើងស៊េរីគួរគិតគូរពិចារណារកមើល OPPO A94 បានដែលវាមានតម្លៃខ្លួនត្រឹមតែ $299 ហើយអាចរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃដែលមានផ្លាក OPPO ទូទាំងប្រទេស នោះនឹងទទួលបានកាដូមានតម្លៃ $89 រួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត ($25) Power Bank 10000mAh ($10) និងស៊ីមស្មាតលេខពិសេសភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)៕

Share This Post: