បច្ចេកវិទ្យា

ស្មាតហ្វូន realme ដែលមានការរចនាថ្មីរាងស្តើង ហើយអ្នកមិននឹកស្មានថាមកជាមួយថាមពលថ្ម 5000mAh

BY
Khmernote Media
May 16, 2021

យើងធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ កាលពីចុងឆ្នាំ២០១៩ realme បានបញ្ចេញ realme 5 ស៊េរី ដែលមានរការរចនាសាមញ្ញ នៅដើមឆ្នាំ២០២០ បានបញ្ចេញ realme 6 ស៊េរី ដែលមានរការរចនារាងកាចពន្លឺនៃរន្ទះ ហើយនៅចុងឆ្នាំ២០២០ បានបញ្ចេញ realme 7 ស៊េរី ដែលមានរការរចនារាងបែបក្លាស៊ិកព្រីមៀម។ ចំណែកថ្មីៗនេះនៅក្នុងខែ មេសា ឆ្នាំ២០២១ នេះ realme បានបញ្ចេញ ស្មាតហ្វូន realme 8 pro ដែលមានការរចនាថ្មីប្លែកបែបឆើតឆាយលេចធ្លោ អមជាមួយកាមេរ៉ាសិនស័រទំហំធំ 108MP ។ នៅក្នុងខែឧសភានេះផងដែរ realme នឹងប្រកាសចេញស្មាតហ្វូនថ្មីមួយទៀតគឺ realme 8 ដែលមានការរចនាថ្មីប្លែកពី realme 8 Pro។ ហើយពេលថ្មីៗនេះលេចឬថា realme គ្រងនឹងបញ្ចេញស្មាតហ្វូនថ្មីមួយម៉ូឌែលទៀត នោះគឺ realme 8 ។ តោះឥឡូវយើងទៅដឹងការរចនារបស់ realme 8 ឲ្យកាន់តែស៊ីជម្រៅ។

ការរចនានៃអនាគតកាន់តែលេចធ្លោ

realme 8 ជាការណែនាំការរចនានៃអនាគតមកកាន់ទូរស័ព្ទស្មាតហ្វូន។ ផ្នែកខាងឆ្វេងតំណាងឱ្យពិភពលោករបស់យើង រីឯផ្នែកខាងស្តាំតំណាងឱ្យពិភពឌីជីថលដ៏អាថ៌កំបាំង។ ដោយប្រើការរចនាបំបែកជាពីរ និងដំណើរការរួមបញ្ចូលគ្នា រវាងការបំលែងភាពពិត និងគំនិតច្នៃប្រឌិត តាមរបៀបដែលមើលឃើញដ៏អស្ចារ្យ។ ការរចនាលេចធ្លោប្រាកដថានឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ ទូរស័ព្ទនេះបង្កើតឡើងតាមរយៈ ការរចនាផ្នែកផ្សេងៗគ្នាបន្ទាប់មកដំណើរការផ្គុំវាបញ្ជូលគ្នាដើម្បីផ្តល់នូវទម្រង់ថ្មីដល់ពិភពឌីជីថល ។

មតិមនុស្សជាច្រើននៅពេលបានឃើញវាជាលើកដំបូងគិតថា ការរចនារូបរាងរបស់វាមើលទៅស្រស់បំព្រងស្ទាយឡូយបែបបច្ចេកវិទ្យាទំនើប ដែលឆ្លុះបញ្ចាំងពីអនាគត។ realme 8 មានជម្រើស 2ពណ៌ គឺពណ៌ទឹកប្រាក់(Cyber Silver)និងពណ៌ខ្មៅ(Cyber Black)។ ហើយនេះជាលើកដំបូងហើយដែលយើងបានណែនាំការរចនាបែបឌីជីថលដែលបានបំផុសគំនិតនៅក្នុងផលិតផលទូរស័ព្ទរបស់យើង។ realme 8 មានកម្រាស់និងទម្ងន់ប្រហាក់ប្រហែលទៅនឹង realme 8 Pro ដែលវាមានរូបរាងស្តើងស្រាលងាយស្រួលក្នុងការចាប់កាន់ជាមួយនឹងទំងន់177g នឹងកំរាស់មិនដល់8mm ផង។

រាងស្តើងជាមួយថាមពលថ្មធំ5000mAh បច្ចេកវិទ្យាសាកថ្មលឿន30W Dart Charge

realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Charge វាអាចសាកថ្មទំហំ 5000mAh ប្រើពេលត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ ហើយវាអាចទុក standby បានរហូតដល់ 40ថ្ងៃ ព្រមទាំងលេងហ្គេមជាប់បាន 10 ម៉ោង។ ម៉្យាងវិញទៀត ដំណើរការនៃមុខងារសន្សំសំចៃថ្ម Super Power Saving Mode ទោះបីជាថ្មនៅសល់ត្រឹមតែ 5% វាអាចទុក standby បានដល់ទៅ 2ថ្ងៃឯណោះ ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារសន្សំសំចៃថ្មផ្សេងទៀត ហើយវាក៏អាចផ្ទេរថាមពលថ្មទៅឲ្យ ទូរស័ព្ទផ្សេងទៀត ឬឧបករណ៍វៃឆ្លាត ជាមួយខ្សែ OTG ផងដែរ។ សរុបមកវិញយើង ពិតជាពេញ realme 8 ដែលមានទម្ងន់ស្រាល រាងស្តើង ប៉ុន្តែអាចដាក់ថាមពលថ្មរហូតដល់ 5000mAh។ គួររំលឹកម្តងទៀតថា realme នឹងបញ្ចេញវាឆាប់នេះ ។

Share This Post: