បច្ចេកវិទ្យា

realme ចូលរួមសហការជាមួយហ្គេមដែលកំពុងពេញនិយម Mobile Legend ដែលនាំមកនូវកម្មវិធីដ៏អស្ចារ្យ 515 Eparty ព្រមទាំងមានការចូលរួមពីតារាល្បីៗជាច្រើនរូប

BY
Liny Chan
May 20, 2021

កម្មវិធី 515 Eparty គឺជាកម្មវិធីដែលធំជាងគេប្រចាំឆ្នាំរបស់ Mobile Legend: Bang Bang ហើយត្រូវបានធ្វើឡើងជាលក្ខណៈអនឡាញចាប់តាំងពីឆ្នាំ ២០២០ ក្នុងនោះផងដែរ realme ដែលជាប្រេនស្មាតហ្វូនបច្ចេកវិទ្យាពេញនិយមដែលតែងតែនាំយកស្មាតហ្វូនសម្រាប់លេងហ្គេមដែលមានតម្លៃសមរម្យមកជូនអ្នកប្រើប្រាស់វ័យក្មេង បានចូលរួមសហការក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។ ក្នុងឆ្នាំ២០២១ ខែឧសភា ថ្ងៃទី២២នេះ កម្មវិធី 515 Eparty នឹងត្រូវបានរៀបឡើងដោយមានការចូលរួមពីលោក G-Devith, អ្នកនាង Henna Gaming និង Mr. Oun ដែលសម្តែងជាងតួអង្គSTUN ក្នុងហ្គេម Mobile Legend: Bang Bang។ ក្នុងនោះផងដែលMLBB ក៏បានបញ្ចេញវីដេអូចម្រៀង TOGETHER ជាភាសាខ្មែរ ដែលបានបង្ហាញពីការរួមគ្នានៃតួអង្គទាំង៣ Chou , Selena, Brody នៃភាពអង់អាចក្លាហានមិនអាចបញ្ឈប់បាន។ មិនតែប៉ុណ្ណោះ នឹងមានការប្រកួតដ៏ជក់ចិត្ត Funmatch ដែលមេក្រុមដឹងនាំដោយ តារាទាំង៣ខាងលើ រវាង Gamers ល្បីៗសមាជិតកក្រុម IMP និងអ្នកអធីប្បាយហ្គេមមិនចេះណើយណាយ Mr. Ice Frog ផងដែរ។ ចំពោះការចូលរួមទស្សនាកម្មវីធីនេះក៏មានឱកាសឈ្នះ ស្មាតហ្វូន Gaming realme 8 ផងដែរ។ realme 8 នឹងក្លាយជាស្មាតហ្វូន Gaming ដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់វ័ក្មេង។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នានូវកម្មវិធី 515 Eparty ពី MLBB និង realme “Together we achieve more” ។ តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់ realme 8 ទាំងអស់គ្នា។

បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ
realme 8 បំពាក់ដោយបន្ទះឈីប Gaming Helio G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វាមានសមត្ថភាពខ្លាំងអាចអូសហ្គេមធំៗបានផងដែរ ។ចំពោះបច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា realme 7។ ដូចនេះហើយទើបវាអាចរត់ហ្គេមដោយ រលូនក្នុងរយៈពេលយូរ។ ជាទូទៅការលេងMBLL ត្រូវការប្រើពេល 15នាទីទៅ30នាទីសម្រាប់ ១ ប្រកួត ការជ្រើសរើស realme 8 ពិតជាសាកសមបំផុត។

អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits
realme 8 បំពាក់ដោយអេក្រង់លាតបពញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកំរិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

បន្ថែមពីនេះ realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Charge វាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ វាអាចទុក standbyបាន40ថ្ងៃ និងកាន់តែពិសេសលេងហ្គេមបាន10ម៉ោង។ ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិសំខាន់ៗដែល Gamers គ្រប់រូបចង់បាន។ ជាចុងក្រោយកុំភ្លេចផងដែរថា realme 8 នឹងប្រកាសជាផ្លូវ នៅថ្ងៃទី ២០ ខែឧសភា នេះហើយនៅលើFacebook Page ផ្លូវការរបស់realme។ ការចូលរួមទស្សនាក៏មានឱកាសឈ្នះរង្វាន់ផងដែរ។

Share This Post: