មិនទាន់បង្ហាញខ្លួនផង ឥលូវមានគេដាក់លក់ Pixel 3XL នៅទីផ្សារងងឹតបាត់ហើយ ឯតម្លៃវិញស្មើម៉ូតូទំនើបឯណោះ
- August 24, 2018
កាលពីពេលថ្មីៗនេះ ទើបតែមានការបែកធ្លាយពីរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិរបស់ Pixel 3XL មិនបានប៉ុន្មានផង ស្រាប់តែពេលនេះមានគេប្រកាសលក់ស្មាតហ្វូន Pixel 3XL ដែលមានទំហំ Memory 64Gb ក្នុងតម្លៃដល់ទៅរហូតដល់ទៅ $2000 ឯណោះនៅលើទីផ្សារងងឹត។ យោងតាមរបាយការណ៍ពី 9to5google បានឲ្យដឹងថា ប្រភពនៃការបែកធ្លាយនេះគឺចេញពីអ្នកប្រើប្រាស់ Telegram ម្នាក់ជាជនជាតិ Ukrain ដែលកំពុងប្រកាសលក់ Pixel 3XL នេះ។
បុរសដែលប្រកាសលក់ស្មាតហ្វូននោះមានឈ្មោះ Luchkov ហើយគាត់គឺជាអ្នកសរសេរប្លុកមួយ ដែលទាក់ទងជាមួយអង្គភាពមួយឈ្មោះ Wyslacom Media ដែលជាប្រភពបែកធ្លាយនៃរូបរាងរបស់ Pixel 3XL ផងដែរ។ គណនីនៅលើ Telegram នោះបានសរសេរថា ” មានលក់នៅចក្រភពអង់គ្លេសចំនួនតិចតួច” ។ មនុស្សមួយចំនួនបាននិយាយថា វាអាចជាការឆបោកដល់អ្នកដែលជា Youtuber ដើម្បីចង់បានស្មាតហ្វូនធ្វើការបង្ហាញមុនការដាក់លក់នៅលើទីផ្សារ ។
9to5google បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកលក់ពិតជាមានស្មាតហ្វូន Pixel 3XL នៅក្នុងដៃសម្រាប់លក់មែន នៅលើទីផ្សារងងឹត។ តែទោះបីយ៉ាងណា ក៏ក្រុមហ៊ុន Google ច្បាស់ជាដឹងថា លេខម៉ាស៊ីនណាខ្លះដែលបានបាត់ ហើយនឹងបញ្ជាបិទដំណើរការម៉ាស៊ីនទូរស័ព្ទនោះមិនឲ្យប្រើការបានឡើយ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:












