សិល្បៈ

អបអរសាទរ! តារាសម្តែងជើងចាស់ អ៊ឹម ផល្លា បានជាសះស្បើយជំងឺកូវីដ១៩ហើយ

BY
Khmernote Media
May 21, 2021

មុននេះបន្តិច យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងជើងចាស់ អ៊ឹម ផល្លា បានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំបានចេញពីពេទ្យហើយ នាងខ្ញុំសុំថ្លែងឣំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន💓 និងសូមឣរគុណ ដល់ លោកក្មួយ ហ៊ុន ម៉ាណែត និងលោកជំទាវក្មួយ ដែលបានផ្ដល់ជាសំភារៈ និងឣាហារបបូរណាស់ ហើយខ្ញុំសូមឣរគុណដល់ក្រុមគ្រូពេទ្យឣាវស ដែលខិតខំយកចិត្តទុកដាក់មើលថែមីង និងឣ្នកជំងឺកូវីដ១៩ទាំងឣស់គ្នា ឣរគុណខ្លាំងណាស់។

ដឹងខ្លួនឯងឆ្លងកូវីដដំបូងគិតថា ប្រហែលមិនបានទៅផ្ទះវិញទេ ព្រោះខ្លួនខ្ញុំឈឺទ្រុតទ្រោមណាស់ ឥឡូវរយៈពេល ១៧ថ្ងៃ ខ្ញុំបានចេញទៅហើយ គ្រូពេទ្យយើងពូកែខ្លាំងណាស់❤ ខ្ញុំសូមឣរគុណម្ដងទៀតដល់ក្រុមគ្រូពេទ្យទាំងឣស់😍 ដឹ ព្រីមៀ លែន សែនសុខ”៕

Share This Post: