សូមចូលរួមរំលែកទុក្ខ! លោក ឆន សុវណ្ណរាជ មានទុក្ខជាទម្ងន់ដោយសារអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាព
សិល្បៈ May 23, 2021 Khmernote Media

លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មានទុក្ខជាទម្ងន់ ដោយសារតែម្តាយបានទទួលមរណៈភាព កាលពីប៉ុន្មានម៉ោងមុននេះ នេះបើយោងទៅតាមការបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក។ លោកបានសរសេររៀបរាប់ថា៖

“ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់  ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណៈភាពហើយដោយរោគលើសឈាមនឹងគាំងបេះដូង សូមអភ័យទោស”៕