ខ្មែរណូត

ស្វែងរក

  • PR

    កាន់តែរំភើបអស្ចារ្យ!!! Samsung Galaxy S21 5G ស៊េរី នាំមហារង្វាន់ពេញផ្ទៃប្រទេស…!!

    BY Khmernote Media May 24, 2021
    កាន់តែរំភើបអស្ចារ្យ!!! Samsung Galaxy S21 5G ស៊េរី នាំមហារង្វាន់ពេញផ្ទៃប្រទេស…!!

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១៖ រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! កាន់តែរំភើប និងកាន់តែជក់ចិត្តសម្រាប់សប្តាហ៍ទី 2 នេះ! ជាមួយមហារង្វាន់ដែលមិនធ្លាប់មានពីមុនមកដែលធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Twist Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី1 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី2 ហើយមហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 ត្រូវបានទៅឈ្មោះ Leu Chan Kunvath មកពីរាជធានីក្រុង ភ្នំពេញ ហើយសម្រាប់រង្វាន់អស្ចារ្យទី 2 គឺម៉ូតូ Honda Zoomer X ត្រូវបានទៅលើឈ្មោះ សោ សុគន្ឋ មកពីខេត្ត បាត់ដំបង ។

    លោក ពេញ រិទ្ធី ជាអតិថិជនមហាសំណាងដែលឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 ក្នុងសប្តាហ៍ទី1 នៅរាជធានីភ្នំពេញបាននិយាយថា“ខ្ញុំស្ទើរតែមិនជឿនៅពេលដែលខាងក្រុមហ៊ុនខលប្រាប់ខ្ញុំថាខ្ញុំបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនសាមសុង អារម្មណ៍ពេលនោះរំភើបមែនទែនព្រោះជាលើកទីមួយហើយដែលខ្ញុំឈ្នះរង្វាន់ដូចនេះហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ បាទ រង្វាន់ពិត ឈ្នះពិត…!

    ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបងក៏បានសម្តែងការសប្បាយរីករាយដែរថា “សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង…គ្រាន់តែគេប្រកាសឈ្មោះ ដឹងថាឈ្នះរង្វាន់ ខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះព្រោះខ្មុំមិនធ្លាប់ត្រូវរង្វាន់ពីមុនមកទេ។ ហេតុនេះ ខ្ញុំសម្រេចចិត្តបើកឡានមកយករង្វាន់ដោយផ្ទាល់ដៃ ទោះជាខ្ញុំកំពុងរវល់ក៏ដោយ!”ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីមហាសំណាងនេះឡើង ”

    នៅក្នុងឱកាសចាប់ឆ្នោតផ្សងសំណាង និងប្រគល់មហារង្វាន់ជូនដល់អតិថិជន លោក ចែម សារឿន ហៅនាយគ្រឿនដែលជាតារាតំណាងផលិតផល សាមសុង បានមានប្រសាសន៍ថា “គាត់ពិតជារំភើបរីករាយណាស់ដែលក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីឈ្នះៗ សប្បាយៗនេះឡើងដើម្បីផ្តល់ឱកាសដល់បងប្អូនខ្មែរយីងនៅក្នុងប្រទេសកម្ពុជាទទួលបាននូវផលិតផលទូរស័ព្ទល្អដែលមានការទទួលពានរង្វាន់ជាកំពូលទូរស័ព្ទប្រចាំឆ្នាំពីស្ថាប័នជាច្រើនយកទៅប្រើប្រាស់ ហើយទទួលបាននូវរង្វាន់ពិសេសៗជាច្រើនទៀត។”

    សូមរំឮកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី2 របស់កម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G” ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី2 នៃការចាប់រង្វាន់ ដ៏រំជួលចិត្តនេះ! យើងនៅសល់តែ 2 លើក ទៀតទេ……ដូច្នោះអតិថិជន ទាំងអស់នៅតែអាចមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ពី សាមសុង ដែលមានដូចជា៖ម៉ូតូ Honda ADV ,ម៉ូតូ Honda Zoomer X,ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។

    * ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover),បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។

    * ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី ” ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី2៖

    No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES
    No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES
    1 LEU CHAN KUNVATH ភ្នំពេញ 1343 Winner Motorbike “ADV”
    2 សោ សុគន្ឋ បាត់ដំបង 0053 Winner Motorbike “Zoomer X”
    3 SUON CHANLY កំពង់ចាម 1781 Winner “Samsung TV 75 Inch”
    4 ឈាន សុកម៉េង កំពង់ចាម 1026 Winner “Samsung TV 75 Inch”
    5 RANNY REALIS ភ្នំពេញ 0974 Winner “Samsung TV 75 Inch”
    6 គីម ធារ៉ា ត្បូងឃ្មុំ 0169 Winner Samsung “Tab A7”
    7 អឿន រិទ្ឋ ព្រែវែង 0146 Winner Samsung “Tab A7”
    8 រិន សម្បត្តិ សៀមរាប 0641 Winner Samsung “Tab A7”
    9 ឌិន សុខហួ កំពង់ចាម 1122 Winner Samsung “Tab A7”
    10 លីម សុភ័ក្រ ភ្នំពេញ 0901 Winner Samsung “Tab A7”
    11 ម៉ៅ មុំគ្រីសិលា ភ្នំពេញ 1229 Winner Samsung “Tab A7”

    ប្រញាប់ឡើងណា៎… អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy S21 5G ស៊េរី សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!
    បញ្ជាក់៖ ការចាប់រង្វាន់លើកទី 3 នឹងធ្វើឡើងនៅថ្ងៃទី 30 ខែឧសភា 2021!

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

    Share This Post: