បច្ចេកវិទ្យា

ទីបំផុត HarmonyOS ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី 02 ខែមិថុនា ឆ្នាំ2021 ឆាប់ៗខាងមុខនេះ

BY
Liny Chan
May 26, 2021

ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមដាក់សម្ពោធ ប្រព័ន្ធប្រតិបត្តិការ HarmonyOS និងសម្មិតផលថ្មីៗ របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី 02 ខែមិថុនា ឆ្នាំ2021 ឆាប់ៗខាងមុខនេះហើយ។ អាស្រ័យហេតុនេះ អតិថិជនដែលនិយមគាំទ្រនូវស្មាតហ្វូននិងផលិតផលឆ្លាតវៃម៉ាកហួវៃ អាចនឹងមានឱកាសភ្លក់នូវរសជាតិថ្មី ក៏ដូចជាដកស្រង់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃប្រព័ន្ធប្រតិបត្តិការ HarmonyOS បានមុនគេបង្អស់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile ប្រចាំប្រទេសកម្ពុជាយើងឯណេះវិញ បានប្រឡូយនូវវីដេអូខ្លីបខ្លី នៃការត្រៀមស្វាគមន៍នូវវត្តមាននៃកម្មវិធី ព័ន្ធប្រតិបត្តិការ HarmonyOS & ការដាក់សម្ពោធផលិតផលថ្មីៗ ដោយភ្ជាប់កាលបរិច្ឆេទជាក់លាក់គឺ “នៅថ្ងៃទី 02 ខែមិថុនា ឆ្នាំ2021 នៅវេលាម៉ោង 7:00PM ម៉ោងនៅប្រទេសកម្ពុជា”។ ផុសនេះបានកំពុងដុតកម្តៅឲ្យអ្នកគាំទ្ររបស់ខ្លួន អន្ទះអន្ទែង និងទ្រាំរង់ចាំទៀតសឹងមិនចង់បាន បើចង់ជាក់ច្បាស់សូមចុច៖ https://web.facebook.com/huaweimobilekh/posts/3676624399108612

សូមរំលឹកថា Huawei HarmonyOS ជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់លំដាប់ថ្នាក់ពិភពលោក ឈរនៅលើភាពទំនើបកម្ម និងឈានមុខគេ ដែលនឹងត្រូវបំពាក់ ក្នុងស្មាតហ្វូន, ទូរទស្សន៍ឆ្លាតវៃ, នាឡិកាឆ្លាតវៃ និងឧបករណ៍ IoT ឲ្យ -ល-។

ដូច្នេះ សម្រាប់សមត្ថភាពដ៏អស្ចារ្យ និងសម្មិតផលដ៏កម្របំផុតគឺ ប្រព័ន្ធប្រតិបត្តិការ HarmonyOS ការពិតយ៉ាងណានោះ មានតែរង់ចាំអ៊ុតនៅថ្ងៃទី 02 ខែ មិនថុនា 2021 វេលាម៉ោង 7យប់ ទាំងអស់គ្នា តាមរយៈការ Live នៅលើ YouTube និងហ្វេសប៊ុកផេកផ្លូវ Huawei Mobile។

Share This Post: