ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលក្រុងច្បារមន បានចុះអនុវត្តវិធានការចំពោះអាជីវករមួយចំនួនតូច ល្មើសនៅរង្វង់មូលដើមលាភ ដែលរឹងទទឹងមិនព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរក្រុង (មានវីដេអូ)

    BY Khmernote Media May 28, 2021
    រដ្ឋបាលក្រុងច្បារមន បានចុះអនុវត្តវិធានការចំពោះអាជីវករមួយចំនួនតូច ល្មើសនៅរង្វង់មូលដើមលាភ ដែលរឹងទទឹងមិនព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរក្រុង (មានវីដេអូ)

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងច្បារមន បានឲ្យដឹងថា នាព្រលឹមថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលក្រុងច្បារមន បានអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករមួយចំនួន តូចដែលល្មើសលក់នៅរង្វង់មូលដើមលាភ រឹងទទឹងមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរក្រុង ក្រោយពេលដែលអាជ្ញាធរក្រុងច្បារមនបានធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយ។

    ក្នុងកំឡុងម៉ោង ៥៖០០ នាទីព្រឹក យើងក៏បានទៅណែនាំជាលើកចុងក្រោយម្តងទៀតតែនៅមិនស្តាប់ ទើបសម្រេចចិត្តប្រើវិធានការរដ្ឋបាលតែម្តង។ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករ កុំយកគម្រូអាក្រក់នេះឱ្យសោះ ព្រោះច្បាប់យើងមាន។ សូមកុំវាយតម្លៃសៀវភៅតែក្របខាងក្រៅ!

    ប្រភព៖ រដ្ឋបាល ក្រុងច្បារមន

    Share This Post: