ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទាហានមួកខៀវកម្ពុជាម្នាក់ ដែលបានបាត់បង់ជីវិតដោយសារកូវីដ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ

    BY Khmernote Media May 28, 2021
    ទាហានមួកខៀវកម្ពុជាម្នាក់ ដែលបានបាត់បង់ជីវិតដោយសារកូវីដ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុងពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយក។

    លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បានទទួលមរណភាពក្នុង​អាយុ ៦៣ ​ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពី​ខែឧសភា ឆ្នាំ​២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈ​កងទ័ព​មួកខៀវ​កម្ពុជា​ចំនួន ៥ នាក់​ផ្សេងទៀត ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​នោះ​បាន​ជាសះស្បើយ​៕

    Share This Post: