ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយ៨១នាក់បន្ថែម
BY Khmernote Media
May 28, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៣៦នាក់ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៨១នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៣៦នាក់ នៅក្រុងប៉ោយប៉ែត ដូចរាយនាមខាងក្រោម៖



ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ