ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្រុសបង្កើតរបស់ តាំង គីមឡេង ត្រូវចោរជិះឆក់ទូរស័ព្ទបានសម្រេច​ តែជិះរត់ទៅបុកម៉ូតូអ្នកដំណេីរដួល​ ហេីយរត់ចោលម៉ូតូបាត់អស់​

    BY Khmernote Media May 29, 2021
    បងប្រុសបង្កើតរបស់ តាំង គីមឡេង ត្រូវចោរជិះឆក់ទូរស័ព្ទបានសម្រេច​ តែជិះរត់ទៅបុកម៉ូតូអ្នកដំណេីរដួល​ ហេីយរត់ចោលម៉ូតូបាត់អស់​

    រាជធានីភ្នំពេញ៖ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ដែលជាបងប្រុសបង្កើតលោក តាំង គីមឡេង បានសម្រេចហើយ ជិះរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត បណ្តាលឲ្យដួលទុកម៉ូតូចោល រត់យករួចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចខាងមុខសណ្ឋាគារវីប៊ូទិក តាមបណ្ដោយផ្លូវលេខ១៤៣ កែងផ្លូវ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។

    បើតាមសម្ដីជនរងគ្រោះឈ្មោះ តាំង គីមឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជាបងប្រុសបង្កើតលោក តាំង គីមឡេង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងពីដំណើររឿងហេតុដូច្នេះថា នៅមុនពេលកើតហេតុមានករណីខាងលើនេះ ជនរងគ្រោះបានទៅហូបចុកអាហារជួបជុំគ្នាមិត្តភក្ដិ នៅក្នុងហាងមួយកន្លែង បន្ទាប់មកជនរងគ្រោះបានដើរចេញទៅខាងក្រៅហាងនិយាយទូរស័ព្ទ នៅជិតកន្លែងលាងរថយន្ត និងម៉ូតូយីហោឆាយហ៊ាង តាមបណ្ដោយផ្លូវលេខ២៨៨ កែងផ្លូវ១៤៣ លុះពេលជនរងគ្រោះឈប់និយាយបានបន្តិច ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា២នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DF-3235 និងមួយគ្រឿងទៀតមិនចាំម៉ាក បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 12Pro Max ពីជនរងគ្រោះបានសម្រេច ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត ដែលជិះគ្នាចំនួន២នាក់ បណ្ដាលឲ្យម៉ូតូជនសង្ស័យដួល វៀចបូមផ្នែកខាងមុខជិះលែងកើតក៏ទុកម៉ូតូចោលរួចក៏ស្ទុះងើបរត់គេចខ្លួនបាត់ស្រមោល ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅកន្លែងកើតហេតុ និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដោយមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: